ប៉ាគីស្ថានអះអាងថាការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅតែមានសង្ឃឹម ទោះបី ជាមានការវាយប្រហារថ្មីៗពីសំណាក់អាមេរិកក៏ដោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2026 ក+ ក-

ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដាថា ការចរចារវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តប្រព្រឹត្តទៅ ទោះបីជាក្រុងវ៉ាស៊ីនតោនបានបើក  ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ  ទៅលើ
សត្រូវរបស់ខ្លួន។ ជាការវាយប្រហារ ដែលអាមេរិកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗ របស់អ៊ីរ៉ង់ដែលតម្រង់ទិសដៅទៅលើប្រទេសហ្សកដានី ។