មេដឹកនាំតួកគី ជំរុញលោក ត្រាំ បន្តការចរចាបញ្ចប់សង្គ្រាម អាមេរិក-អ៊ីរ៉ង់
អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានជំរុញមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បន្តកិច្ចចរចាជាមួយអ៊ីរ៉ង់ ដើម្បីកាត់បន្ថយភាពតាន តឹងផ្នែកយោធា និងប្រកាសគាំទ្រពេញទំហឹងលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីអនុស្សរណៈយោគយល់ (MoU) រវាងអាមេរិក និងអ៊ីរ៉ង់បានផុតកំណត់ ហើយភាគីអ៊ីរ៉ង់បានព្រមានផ្លាស់ប្តូរជំហរយោធារបស់ខ្លួនទៅជាការវាយលុកពេញទំហឹង ប្រសិនបើការចរចាត្រូវជាប់គាំង ។



