លោកពូទីនស្នើឲ្យមានកិច្ចប្រជុំកំពូលត្រីភាគីជាមួយ លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីងដើម្បីពិភាក្សាអំពីអ៊ុយក្រែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2026 ក+ ក-

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឲ្យមានកិច្ចប្រជុំត្រីភាគីមួយនៅខែក្រោយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងស្វែងរកផ្លូវបញ្ចប់ជម្លោះ លើលក្ខខណ្ឌ ដែលអំណោយផលដល់ទីក្រុងម៉ូស្គូ។ លោក ពូទីន បានលើកឡើងពីសំណើនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែតុលា ជាមួយលោក ដូណាល់ ត្រាំ ។