ស្វីស៖ក្រុមប្រឹក្សាវិន័យរបស់ FIFA បានសម្រេចបន្ថែមទណ្ឌកម្មរយៈពេល៨ឆ្នាំទៀតលើប្រធាន FIFA លោក Sepp Blatter និងប្រធានសហព័ន្ធ UEFA លោក Michel Platini ចាប់ពីពេលនេះតទៅ ដោយហាមមិនឲ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងកីឡាឡើយ។ នេះបើយោងតាមសារព័ត៌មាន BBC។
ការសម្រេចនេះ គឺត្រូវបានធ្វើឡើងភ្លាមៗ នៅក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គភាពគ្រប់បាល់ទាត់ពិភពលោក ដើម្បីបញ្ចប់រដ្ឋបាលរបស់បុរសជនជាតិស្វីសវ័យ៧៩ឆ្នាំ ដែលបាន កាន់តំណែងជាប្រធាន រយៈពេលជាង១៧ឆ្នាំមកនេះ តាំងពីឆ្នាំ១៩៩៨មក បើកផ្លូវឲ្យមានអំពើពុករលួយ កើតឡើងព្រោងព្រាត។ ដោយឡែកអនុប្រធាន FIFA ដែលទទួលបន្ទុកកិច្ចការកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) លោក Michel Platini វ័យ៦០ឆ្នាំ គឺដើម្បីបិទផ្លូវ ក្នុងការបោះឆ្នោត ជ្រើសរើសប្រធាន FIFA ថ្មីដែលនឹងចាប់ផ្តើមចុងខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ និងបានទទួលប្រាក់សំណូកពីលោក Blatter ជាង២លានដុល្លារ ដើម្បីជួយជ្រោម ជ្រែងឲ្យ Blatter ឈ្នះឆ្នោតប្រធាន FIFA អាណត្តិទី៤ កាលពីឆ្នាំ២០១១។
លោក Michel Platini ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប និងលោក Joseph Blatter អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា Fifa បានព្រមានប្តឹងទៅតុលាការអាជ្ញាកណ្តាលកីឡាប្រឆាំងនឹងការសម្រេច ចិត្តរបស់គណៈកម្មការសីលធម៌របស់ FIFA។
សូមបញ្ជាក់ដែរ នេះជាការបន្ថែមលើការព្យួរ មុខតំណែង៩០ថ្ងៃ កាលពីខែតុលា ឆ្នាំ២០១៥ ក្រោយក្រុមស៊ើបអង្កេត បានរកឃើញជាប់ពាក់ព័ន្ធ អំពើពុករលួយ ជាបន្តបន្ទាប់មកនោះ៕
លោក Blatter និងលោក Platini ត្រូវFIFA បន្ថែមទណ្ឌកម្ម៨ឆ្នាំទៀត