ការ​ចាយលុយ​ដុល្លារ​អាមេរិក​ដោយ​សេរី​នៅ​កម្ពុជា​មិនទាន់​បញ្ឈប់​បាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2014 ក+ ក-

ភ្នំពេញ​៖​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បានលើកឡើង​នៅក្នុង​កិច្ចប្រជុំសភា​កាល​ថ្ងៃទី​២​ខែតុលា​ពី​ការ​ចាយលុយ​ដុល្លារ​អាមេរិក​ដោយ​សេរី​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ​។​

អ្នកវិភាគ​សេដ្ឋកិច្ច​មិនបាន​បដិសេធ​ចំពោះ​ផលប៉ះពាល់​នៃ​ការ​ចាយលុយ​ដុល្លារ​អាមេរិក​នេះ​ទេ តែ​បានបង្ហាញ​បន្ថែម​ពី​ផលប្រយោជន៍​នៃ​ការ​ចាយលុយ​បរទេស​នេះ​ទៅវិញ​។​

អ្នកសេដ្ឋកិច្ច​បាន​និយាយថា ពេលនេះ​កម្ពុជា​មិនទាន់​អាច​បញ្ឈប់​ការ​ចាយលុយ​ដុល្លារ​ភា្ល​មៗ​បាន​នៅឡើយ​ទេ​គឺ​ត្រូវការ​ពេលវេលា​មួយ​សម ស្រប​។ ស្រដៀង​គ្នា​នឹង​គំនិត​នេះដែរ​លោក សុន ឆ័យ អនុប្រធាន​គណៈ កម្មកា​រ​ទី​២ នៃ​រដ្ឋសភា​បញ្ជាក់ថា ទោះបី​មិនអាច​បញ្ឈប់​ភ្លាមៗ​បាន​មែន​តែ​គេ​អា​ចរក​វិធី​កាត់បន្ថយ​បណ្តើរៗ​រហូត​អាច​បញ្ឈប់​ទាំងស្រុង​បាន​។​

នៅ​ប្រទេស​កម្ពុជា លុយ​ដុល្លារ​អាមេរិក​ដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​ចាយ វាយ​យ៉ាង​ទូលំទូលាយ​នៅក្នុងប្រទេស​កម្ពុជា​ទាំង​ទីក្រុង​និង​ជនបទ​៕ ជំនិតUntitled-1

ក្រដាសប្រាក់​១០០​ដុល្លារ របស់​សហរដ្ឋអាមេរិក​