អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់គុក​១៨​ខែ​ពីបទ​ស៊ីសំណូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2015 ក+ ក-

​អ៊ីស្រាអែល​៖​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Ehud Olmert ត្រូវបាន​តុលាការ​តុលាការ​កំពូល សម្រេច​ផ្តន្ទាទោស​ចាប់​គុក​១៨​ខែ ក្នុង​បទល្មើស​ស៊ីសំណូក​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC​។​
​លោក Olmert ត្រូវបាន​តុលាការ ជាន់​ទាប​របស់​អ៊ីស្រាអែល កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន​៦​ឆ្នាំ កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែ​នៅពេលនេះ ត្រូវបាន​តុលាការ​កំពូល សម្រេច​បន្ថយទោស មក​នៅត្រឹមតែ ១៨​ខែ​វិញ ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ​។ តាម​ការបញ្ជាក់​របស់​តុលាការ​ថា លោក អេ​ហ៊ូ​ដ អុល​មែរ នឹងត្រូវ​ប្រគល់​ខ្លួន​ដើរចូល​គុក​នៅ​ថ្ងៃទី​១៥ ខែ កុម្ភៈ ខាងមុខ​នេះហើយ​។​
​តុលាការ​កំពូល​អ៊ីស្រាអែល បានសម្រេច​ផ្តន្ទាទោស លោក អេ​ហ៊ូ​ដ អុល​មែរ អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពីបទ​ទទួល​សំណូក​សូកប៉ាន់ ក្នុងករណី​គម្រោង​សាងសង់​អគារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ហ្សេ​រូ​សា​ឡឹម​។
​គួរ​បញ្ជាក់ថា លោក អេ​ហ៊ូ​ដ អុល​មែរ ធ្លាប់​ធ្វើជា​អភិបាលក្រុង​ហ្សេ​រូ​សា​ឡឹម មុននឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​រវាង​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៩ ហើយក៏​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ផងដែរ សម្រាប់​ប្រទេស​អ៊ីស្រាអែល ដែល​ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់គុក​៕

_87409156_gettyimages-152706689