​មាន​អ្នក​រត់ការ​សំណុំរឿង​អតីត​លោក​ផ្កាយ​២​ដែល​ពាក់ព័ន្ធ​សម្លាប់​ប្រពន្ធចុង និង​កូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2014 ក+ ក-

ភ្នំពេញ​៖​អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​២ និង​ជា​ថៅកែ​ក្រុមហ៊ុន​ដឹក ជញ្ជូន GTS គឹម ម៉ា​រិ​ន្ថា កាល​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ ត្រូវ បាន​លោក​ធី ឆៃ ចៅក្រម​តុលាការ​សាលា ដំបូង​រាជធានី​ភ្នំពេញបង្គាប់​ឲ្យ​នាំខ្លួន​ជនជាប់ចោទ​យកមក​សាក​សួរ​បន្ថែម​ពាក់ព័ន្ធ​ជុំវិញ​ការ​ឃាតកម្ម​សម្លាប់​ប្រពន្ធចុង និង​កូនស្រី​អាយុ ៦​ឆ្នាំ របស់ខ្លួន​ហើយ​យក​សព​ពួកគេ​ទាំងពីរ​នាក់​ទៅ​បោះចោល​នៅ​ជ្រោះ ពេជ្រនិល​កាលពី​កំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៤ កន្លង ទៅ​។​

ក្នុង​សាលាក្តី​សាលាដំបូង​រាជធានី​ភ្នំពេញ​នាឱកាស​នាំ​ជនសង្ស័យ​មក​សួរនាំ​បន្ដ នៅ​ចំពោះមុខ​ចៅក្រម ធី ឆៃ កាលពី​ព្រឹក​ថ្ងៃ ទី​៨ ខែតុលា​នេះ ត្រូវគេ​មើលឃើញថា​មានការ​លាក់លៀម​ជាទីបំផុត ខណៈ​ក្រុមអ្នកកាសែត​ក្នុងស្រុក​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​មន្ដ្រី​តុលាការ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​ពុំមាន​ការផ្ដល់​ចម្លើយ​បានច្បាស់លាស់​ដែរ ជាមួយ​នោះគេ​ក៏​ឃើញ​មាន​អ្នក​រត់ការ​មួយក្រុម​បាន​ខ្សឹបខ្សៀវ​ដែល​គេ​គិតថា​ដើម្បី​បិទ ឬ​ក្រូ​ម៉េ​សំណុំរឿង​មួយ​នេះ​ថែម​ទៀតផង​។​

អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​២​ដែល​បាន​ជាប់ចោទ​រូបនេះ ត្រូវបាន​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​របស់​ប្រទេស​ថៃ​ចាប់ខ្លួនបាន​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ព្រំដែន​ថៃ​ជាប់​ប្រទេស​ឡាវ ហើយ​ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក កែវ សុជាតិ សម្រេច​ធ្វើការ​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​គិតទុក ជាមុន​» ដែល​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​៕Untitled-3 រដ្ឋា

​តុលាការនាំខ្លួន​ជនជាប់ចោទ​យកមក​សាក​សួរ​បន្ថែម