ស៊ីរី៖ក្រុមឧទ្ទាម ISIS បង្ហោះវីដេអូមួយដោយធ្វើការព្រមានចូលលុកលុយនៅក្នុងប្រទេសអង់គ្លេស និងបាននិយាយជាភាសាអង់គ្លេស ដោយហៅលោកនាយករដ្ឋមន្ដ្រីអង់គ្លេស David Cameron ថា ជាមនុស្សល្ងីល្ងើ។
សម្ដីនេះ បុរសជាសមាជិកក្រុមរដ្ឋអ៊ីស្លាមនិយាយមុនពេលរូបគេសម្លាប់បុរស៥ នាក់ ដែលបង្ហាញខ្លួនក្នុងវីដេអូ ស្លៀកពាក់ឈុតពណ៌ទឹកក្រូច ខ្លួនមានជាប់ច្រវាក់ផង ហើយជនទាំង៥នាក់ត្រូវចោទថាជាក្រុមចារកម្មរបស់អង់គ្លេស ធ្វើការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ថា កាលពីខែមុនលោកនាយករដ្ឋមន្ដ្រីអង់គ្លេសDavid Cameronបាននិយាយថា អង់គ្លេសមានកាតព្វកិច្ចយោធាក្នុងការវាយប្រហារក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី ខណៈដែលកងទ័ពអង់គ្លេសបានពង្រីកការវាយប្រហារតាមជើងអាកាសប្រឆាំង ក្រុមរដ្ឋអ៊ីស្លាម ពីអ៊ីរ៉ាក់រហូតដល់ស៊ីរីបន្ថែមទៀត៕