ក្រុមសកម្មប្រយុទ្ធ៦១នាក់ត្រូវយោធាអេហ្ស៊ីសម្លាប់នៅខេត្តស៊ីណៃ
អេហ្ស៊ីប៖យោធាអេហ្ស៊ីបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ៦១នាក់ និង១០នាក់ផ្សេងទៀតត្រូវបាន ចាប់ខ្លួន និងបំផ្លាញគ្រឿងផ្ទុះ រួមទាំងថ្នាំញៀនជាង៨០តោនក្នុងសកម្មភាពយោធានៅភាគខាងជើង ខេត្តស៊ីណៃ ប្រទេសអេហ្ស៊ីប។
បើតាមយោធាអេហ្ស៊ីបបានបញ្ជាក់ថា ប្រទេសអេហ្ស៊ីទទួលរងការវាយប្រហារអំពើភេរវកម្មជាបន្តបន្ទាប់ ហើយបានសម្លាប់មនុស្សទាហានអេហ្ស៊ីបជាច្រើននាក់ បន្ទាប់ពីកងទ័ពបណ្ដេញចេញអតីតប្រធានាធិបតីអេហ្ស៊ីបលោកMohamed Morsi កាលពីខែកក្កដា ឆ្នាំ២០១៣។
គួរបញ្ជាក់ថា យោធាអេហ្ស៊ីបចាប់ផ្ដើមធ្វើយុទ្ធនាការប្រឆាំងអំពើភេរវកម្ម ទ្រង់ទ្រាយធំរយៈ២ថ្ងៃ នៅភាគខាងជើងខេត្តស៊ីណៃ ដោយចាប់ផ្ដើមពីថ្ងៃទី០៣មករា៕