ម៉ាឡេស៊ី​គ្រោង​បញ្ចូល​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ដល់​សិស្ស​ថ្នាក់​បឋម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

​កូ​ឡា​ឡាំ​ពួរ​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Channal News Asia ថា រដ្ឋាភិបាល​ម៉ាឡេស៊ី ចង់​បញ្ចូល​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​សម្រាប់​សិស្ស ថ្នាក់បឋមសិក្សា ដើម្បី​ឲ្យ​កូន​ក្មេងជំនាន់ក្រោយ​ស្គាល់​ច្បាស់​អំពី​ធាតុពិត​របស់​ក្រុម ISIS មិន​ចង់​ឲ្យ​ពួកក្មេងៗ​ចាញ់បោក​ល្បិច​អូសទាញ​ក្រុម​ឧទ្ទាម​។​

​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ម៉ាឡេស៊ី លោក Chong Sin Woon បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ ក្រសួង​អប់រំ​កំពុងតែធ្វើការ​សហការ​ជាមួយនឹង​ស្ថាន​ប័ន​ប៉ូលិស ដើម្បី​រៀបចំ​ឯកសារ​សង្ខេប​ខ្លីៗ ទាក់ទង​នឹង​អំពើ​ភេរវកម្ម សម្រាប់ធ្វើ​បទ​បង្ហាញ​ដល់​កូនសិស្ស ក្នុង​គោលដៅ​បំភ្លឺភ្នែក​របស់​ពួកគេ​ឲ្យ​យល់ច្បាស់​ពីអ្វី​ទៅជា​អំពើ ភេរវកម្ម និង​អ្វីខ្លះ​ដែលជា​ផលប៉ះពាល់​។​

​លោក​អនុរដ្ឋមន្ត្រី​រំពឹងថា គម្រោង​ដាក់បញ្ចូល​កម្មវិធីសិក្សា​នេះ នឹងមាន​ប្រសិទ្ធភាព ជាពិសេស​គឺ​បាន​ផ្ដល់នូវ​ចំណេះដឹង និង​ព័ត៌មាន​លម្អិត​អំពើ​អំពើ​ភេរវកម្ម ដល់​កូនសិស្ស​គ្រប់គ្នា​៕

malaysia-extremism-3-data