វាយប្រហារ​តាម​អាកាស និង​ប៉ះទង្គិច​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​សម្លាប់​ISIS៣១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2016 ក+ ក-

​អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (ISIS) ៣១​នាក់​បាន​ស្លាប់​ដោយសារ​ការវាយប្រហារ​តាម​ជើង​អាកាស និង​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​ក្នុង​ខេត្ដ​ភាគ​ខាងលិច​ប្រទេស​កាលពី​ម្សិលមិញ​។
​តាម​មន្ដ្រី​សន្ដិសុខ​ខេត្ដ​បាន​និយាយថា នៅក្នុង​ហេតុការណ៍​មួយ​មាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​១៨​នាក់​ត្រូវបាន​សម្លាប់ និង​យានយន្ដ​របស់​ពួកគេ​៥​គ្រឿង​ត្រូវបាន​បំផ្លាញ​ដោយ​ការវាយប្រហារ​តាម​ជើង​អាកាស​របស់​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ទម្លាក់​គ្រាប់​ទៅលើ​ទីតាំង​ពីរ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ប្រភព​បន្តថា ក្រៅពីនេះ​នៅមាន​ក្រុម​សកម្មប្រយុទ្ធ​១៣​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់ គ្រា​ដែល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​៕

20160122