អ៊ីរ៉ាក់៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាស កាលពីម្សិលមិញដោយអំពាវនាវឲ្យប្រទេសមានដើមកំណើតអ៊ីស្លាមទាំងអស់ត្រូវរួបរួមគ្នាដើម្បីផ្ចាញ់ក្រុមនេះ និងធ្វើយ៉ាងណាប្រឆាំងឲ្យបាននូវការរើសអើងនិកាយ ការរើសអើងជនជាតិភាគតិច និងត្រូវប្រឈមមុខជាមួយក្រុមមួយនេះផងដែរ។
ការអំពាវនាវរបស់លោកធ្វើឡើងក្នុងសន្និសីទកាសែតលើកទី១១ នៃសហសភាអង្គការសហប្រតិបត្ដិការអ៊ីស្លាមក្នុងទីក្រុងបាដាដប្រទេសអ៊ីរ៉ាក់ ខណៈដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែបន្ដសកម្មភាពរបស់ពួកគេ ទាំងក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ហើយក៏កំពុងបង្កចលាចលទូទាំងពិភពលោកតាមរយៈការវាយប្រហាររបស់ពួកគេ។
គួរបញ្ជាក់ថា ដោយសារតែអំពើហិង្សាបង្កឡើងដោយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ធ្វើឲ្យជនស៊ីវិលអ៊ីរ៉ាក់ ១៨,៨០២នាក់ស្លាប់ និងប្រមាណជិត៣ម៉ឺននាក់រងរបួស ខណៈដែលមនុស្សជាង៣,២លាននាក់ចាកចោលលំនៅស្ថានរយៈពេលជាង២ឆ្នាំនេះ៕