អ៊ីស្រាអែល​៖​តួ​ក​គី​ជា​ដៃគូ​ពាណិជ្ជកម្ម​ប្រេង​ដ៏​ធំ​របស់ ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2016 ក+ ក-

អ៊ី​ស្រា​អ៊ែ​ល​៖​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល​លោក Moshe Yaalon បាន​និយាយថា តួ​ក​គី​បាន​ទិញ​ប្រេង​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​គោលបំណង​ផ្ដល់​មូលនិធិ​ដល់​ការធ្វើសកម្មភាព​របស់​ក្រុម​អ៊ីស្លាម ISIS​។ ការលើកឡើង​របស់លោក Yaalon បែបនេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​អាថែន ប្រទេស​ក្រិ​ក​កាលពីពេល​ថ្មី​កន្លងទៅនេះ​។
​លោក Yaalon បាន​ចោទ​តួ​ក​គី​បន្ថែមទៀតថា តួ​ក​គី​បាន​អនុញ្ញាតឱ្យ​ក្រុម​ជី​ហាដ ផ្លាស់ប្ដូរ​ចេញពី​អឺរ៉ុប​ទៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ទោះជា​យ៉ាងណាក៏ដោយ​មិនទាន់មាន​ឆ្លើយតប​ណាមួយ​ពី​តួ​ក​គី​ទៅ​អ៊ីស្រាអែល​នៅឡើយ គ្រា​ដែល​តួ​ក​គី​ក៏បាន​បដិសេធ​ទៅ​រុស្ស៊ី​ម្ដង​រួចមកហើយ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា​បាន​ទិញ​ប្រេង​ពី​ក្រុម​ISIS នេះ​ផងដែរ​៕

666