ចិន​ថ្កោលទោស​អាមេរិក​ចំពោះ​ការធ្វើ​នាវាចរ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2016 ក+ ក-

ប៉េកាំង​៖​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​ថ្កោលទោស​ចំពោះ​អាមេរិក​បន្ទាប់​ការបញ្ជូន​នាវាចម្បាំង​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ចំងាយ​ជាង​១៩​គីឡូម៉ែត្រ​ពី​ដែន​កោះ​ដែល​កំពុង​មាន​ជម្លោះ​។​
​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Lu Kang បាន​និយាយ​ក្នុង​សន្និសីទកាសែត កាលពីម្សិលមិញ​ថា ប្រទេស​ចិន​នៅតែ​អះអាងថា សមុទ្រ​ចិន​ខាងត្បូង​ភាគច្រើន​ជា​កម្មសិទ្ធិ​របស់ខ្លួន​។ លោក​បញ្ជាក់ថា ពាណិជ្ជកម្ម​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អាមេរិក បាន​នាំចេញ​ជា​រៀងរាល់ឆ្នាំ ឆ្លងកាត់​តាម​សមុទ្រ​ខាងត្បូង​នេះ​។​លោក​Lu Kang បាន​សង្កត់ធ្ងន់ថា នាវាចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក​ដែល​ធ្វើ​នាវាចរ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ទាំងស្រុង​។​
​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ចិន​ប្រកាស​ថ្កោលទោស ចំពោះ​ការធ្វើ​នាវាចរ​របស់​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

888