បុរសធាត់បំផុតក្នុងលោកទទួលមរណ ភាពដោយគាំងបេះដូង
ម៉ិកស៊ីកូ៖បុរសដែលធាត់ជាងគេបំផុតក្នុងលោកបានទទួលមរណភាពហើយនៅអាយុ៣៨ឆ្នាំ ក្នុងទីក្រុង Ciudad Obregon រដ្ឋ Sonora ប្រទេសម៉ិកស៊ីកូ បន្ទាប់ពីធ្វើការសម្រកទម្ងន់បានជិត២ខែ។
លោកវេជ្ជបណ្ឌិត Jorge Ojeda បាននិយាយបុរសរូបនេះមានសញ្ជាតិម៉ិកស៊ីកូ ឈ្មោះ Andres Moreno ដែលមានទម្ងន់ ៤៤៥គីឡូ បន្ទាប់ពីវះកាត់សម្រកទម្ងន់បានជិត ២ខែ។ លោកបន្តថា នៅថ្ងៃមរណភាព គេរកឃើញថា លោកបានពិសាភេសជ្ជៈប៉ូវកម្លាំង ៦កំប៉ុងក្នុងមួយថ្ងៃ និងរយៈពេលបីថ្ងៃជាប់គ្នា។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា បុរសរូបនេះបានសម្រកទម្ងន់នៅសល់ ៣១៧គីឡូ ប៉ុណ្ណោះ តែគាត់បានពិសាភេសជ្ជៈប៉ូវកម្លាំងច្រើន ថែមទាំងមានរឿងឈ្លោះជាមួយប្រពន្ធនាំឲ្យកើតអារម្មណ៍ស្ត្រេសធ្វើឲ្យគាំងបេះដូងស្លាប់តែម្តង៕