អា​រ៉ា​ប៊ី​សា​អូឌីត​គ្រោង​បញ្ជូន​កងទ័ព​ចូលរួម​កម្ទេច ISIS នៅស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

អា​រ៉ា​ប៊ី​សា​អូឌីត​៖​ឧត្ដមសេនីយ៍ត្រី Ahmed Asiri បាន​និយាយថា អារ៉ាប៊ីសាអ៊ូឌីត​នឹង​បញ្ជូន​ទ័ព​ចូលរួម​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS នៅ​ប្រទេស​ស៊ី​រី គ្រា​ដែល​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​បណ្តា​ប្រទេស​នានា​កន្លងមក​មិនអាច​បោសសម្អាត​ក្រុម​ជ្រុលនិយម​នេះ​បាន​នៅឡើយ​។​
​ការប្រកាស​បញ្ជូន​ទ័ព​របស់​ប្រទេស​ស្ដេច​ប្រេង​មួយ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​ដាក់​ការសង្ស័យថា តួ​ក​គី​គ្រោង​ប្រើ​យោធា​លុកលុយ​លើ​ដែនដី​ស៊ី​រី​។​
​លោក Asiri បាន​បញ្ជាក់ថា ប្រទេស​មហាអំណាច​ប្រេង​មួយ​នេះ​ក៏​កំពុង​ជួយ​ដល់​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដោយ​ប្រើ​ទ័ពថ្មើរជើង​នៅក្នុង​ប្រទេស​ស៊ី ក្រោម​ការដឹកនាំ​របស់​មហាអំណាច​យោធា​អាមេរិក​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤​។​
​ទោះជា​យ៉ាងណាក្ដី គេ​នៅ​មិនទាន់​ដឹងថា តើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូនទាហាន​ប៉ុន្មាន​ដើម្បី​កម្ចាត់​ក្រុម ISIS នោះទេ ព្រោះ​ពេលនេះ​កំពុង​លូកដៃ​យ៉ាងជ្រៅ​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ប្រទេស យេ​មែន​ផងដែរ​៕

0C980E4E00000514-3432324-image-a-10_145462083347530E2BB8E00000578-3432324-image-a-9_1454620669433