សេអ៊ូល៖មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការងារសមយុទ្ធបាននិយាយថា កូរ៉េខាងត្បូង និងអាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងឡុងដើមខែមីនាដើម្បីឆ្លើយតបចំពោះទង្វើរបស់កូរ៉េខាងជើង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួរ។
មន្ត្រីដដែលបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាននេះគឺក្នុងគោលបំណងសំខាន់នៃការធ្វើសមយុទ្ធយោធា នៅក្នុងឆ្នាំនេះ គឺជាការប្រមូលផ្តុំ នូវសព្វាវុធ ដែលមានបច្ចេកវិទ្យា ចុងក្រោយបង្អស់របស់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធានេះនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ក្រោយមានការគំរាមកំហែង បែបយោធាពីសំណាក់កូរ៉េខាងជើង ដែលធ្លាប់ប្រកាសពីការសាកល្បង អាវុធនុយក្លេអ៊ែរ និងការធ្វើតេស្ត សាកល្បងបាញ់គ្រាប់រ៉ូកែត ប្រភេទចម្ងាយឆ្ងាយកាលពីពេលថ្មីៗនេះ៕