សភា​ភូមា​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី​១៧ មីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2016 ក+ ក-

​ភូមា​៖​សភា​ភូមា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី បានប្រកាស​កាលពី​ម្សិលមិញ​ថា នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ មីនា​ខាងមុខ​។​
​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែល​បានឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី​នៅក្នុង​ការបោះឆ្នោត​សភា​ក្នុង​ថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ ២០១៥ និង​ដែល​ទើប​ចូល​គ្រប់គ្រង​សភា​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា នីតិវិធី​នៃ​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ត្រូវធ្វើឡើង ក្នុង​ខែកុម្ភៈ​នេះ​។ តែ​ទីបំផុត​ក្នុង​ថ្ងៃ​ចន្ទ ទី​៨ កុម្ភៈ​នេះ អនុប្រធាន​សភា​ទាំង​ពីររូប​បានប្រកាស​លើក​ពេល​ទៅ​ថ្ងៃទី​១៧ មីនា​ខាងមុខ​វិញ ពោល ២​សប្តាហ៍​មុន​ប្រធានាធិបតី​ថ្មី​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ មេសា​។​
​ការសម្រេច​អូសបន្លាយ​នីតិវិធី​នៃ​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការចរចា​ដ៏​លំបាក​រវាង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​កងទ័ព​៕

2015-12-02T075337Z_1426853769_GF20000081696_RTRMADP_3_MYANMAR-POLITICS