មនុស្ស១០នាក់ស្លាប់ និងច្រើននាក់របួសក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅអាល្លឺម៉ង់
អាល្លឺម៉ង់៖មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅក្នុងប្រទេសអាល្លឺម៉ង់។
បើតាមការបញ្ជាក់ពីប៉ូលិសបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅមុនម៉ោង៧ព្រឹក(ម៉ោងក្នុងតំបន់) ថ្ងៃទី០៩កុម្ភៈ នៅតំបន់ភាគខាងត្បូងប្រទេស។ ប្រភពបន្ថែមថា យ៉ាងហោចណាស់មនុស្ស៦៣នាក់នៅលើរថភ្លើងរងរបួស ហើយអ្នកដំណើរនៅក្នុងរថភ្លើងទាំងពីរមានប្រហែល១៥០នាក់។ ទន្ទឹមនោះអាជ្ញាធរអាល្លឺម៉ង់កំពុងបើកការស៊ើបអង្កេតពីមូលហេតុដែលរថភ្លើងដឹកអ្នកដំណើរពីគ្រឿងបានបើកបុកគ្នា។ ទោះជាយ៉ាងណាក៏ដោយគេមិនទាន់ដឹងច្បាស់ពីព័ត៌មានពិតប្រាកដនៅឡើយទេ៕