អូស្ត្រាលី៖រដ្ឋមន្ដ្រីសង្គមកិច្ចរបស់រដ្ឋាភិបាលអូស្ដ្រាលីលោក Stuart Robert កំពុងប្រឈមនឹងការដកចេញពីតំណែងដោយសារទំនាស់រឿងផលប្រយោជន៍រួម និងបំពានយ៉ាងច្បាស់លើច្បាប់របស់ប្រទេសអូស្ដ្រាលី។
បច្ចុប្បន្ននេះលោក Stuart Robert កំពុងតែរងសម្ពាធយ៉ាងខ្លាំងជុំវិញការធ្វើដំណើរលក្ខណៈឯកជនរបស់ លោកទៅចិន ហើយបានទៅធ្វើជាអធិបតេយ្យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងក្រុមហ៊ុនរ៉ែរបស់ចិន ជាមួយនឹងតំណាងក្រុមហ៊ុនអូស្ដ្រាលីមួយដែលជាអ្នកបរិច្ចាគប្រាក់ទៅ ឲ្យគណបក្ស Liberal ដែលកំពុងកាន់អំណាច ដែលនេះជាបញ្ហាទំនាស់ផល ប្រយោជន៍រួម ។
បក្សប្រឆាំងអូស្ដ្រាលីលើកឡើងថា រឿងនេះគឺជាការបំពានយ៉ាងច្បាស់ក្រឡែតលើស្ដង់ដារអាកប្បកិរិយារបស់ រដ្ឋមន្ដ្រីអូស្ដ្រាលី ហើយកំពុងទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការងារលោក Stuart Robert។
គួរបញ្ជាក់ថា តាមការអះអាងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលីនិយាយថា រដ្ឋមន្ដ្រី សង្គមកិច្ចរបស់រដ្ឋាភិបាលអូស្ដ្រាលីលោក Stuart Robert នៅក្នុងលក្ខណៈផ្លូវការនៅពេលដែលលោកបានធ្វើដំណើរទៅក្រុងប៉េកាំង កាលពីឆ្នាំ២០១៤៕