ចោរប្លន់៣នាក់ បាញ់សម្លាប់​ម្ចាស់ផ្ទះ​លក់​មាស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2014 ក+ ក-

​ខេត្តកំពង់ឆ្នាំង​:​ក្រុមចោរ​ប្រដាប់អាវុធ​៣​នាក់ បាន​បាញ់​សម្រុក​ទៅលើ​បុរស​ពីរ​នាក់​បងប្អូន​ដែល​កំពុង អង្គុយ មុខផ្ទះ​ប្លន់​យកមាស និង​ទ្រព្យសម្បត្តិ ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ កាលពី​ម៉ោង​ប្រមាណ​ជិត ៥ ល្ងាច ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្សារ​ព្រៃ​ខ្មែរ ក្នុងស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។​

​អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន​បាន​បិទទ្វារ​ផ្ទះ ហើយ​ចេញមក​អង្គុយលេង​នៅមុខ​ផ្ទះ ស្រាប់​តែមាន​ជនប្រដាប់អាវុធ ៣ នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ មកដល់​ឈប់​នៅមុខ​ផ្ទះ ហើយ​បាន​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ ចំនួន ៨ គ្រាប់ បណ្តាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ ភ្លាមនោះ ក្រុមចោរ​បាន​ចូល​ប្រមូលយក​ទ្រព្យសម្បត្តិ​ហើយ​ឡើង​ជិះ​គេចខ្លួនបាត់​។​

​ប្រភព​បន្តថា ជនរងគ្រោះ​មានឈ្មោះ​សួន រដ្ឋា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​នារី​ម្នាក់ទៀត​ដែល​ត្រូវជា​ប្អូនស្រី ឈ្មោះ​សួន បូ​រិ​ន រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

​ប្រភព​បន្តទៀតថា ក្រុមចោរ​មាន​គ្នា​បីនាក់​ប្រដាប់​ដោយ​អាវុធ ចំនួន ២ ដើម ខ្លី​១​ដើម និង​វែង ១​ដើម​។​សមត្ថកិច្ច​បាន​កំពុង​ធ្វើ​កំណត់ហេតុ ដើម្បី​កំណត់​មុខសញ្ញា​ចាប់​យកមក​ចាត់ការ​តាមច្បាប់​៕

Untitled-1

 

 

 

 

Untitled-1

 

 

 

 

រូបថតៈcen