បំផ្ទុះគ្រាប់នៅតួកគីបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ និងរបួស៦១នាក់
អង់ការ៉ា៖យោងតាមសារព័ត៌មាន Channel News Asia បានផ្សាយថា មនុស្សយ៉ាងហោចណាស់ចំនួន២៨នាក់បានស្លាប់ និង៦១នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅចំកណ្តាល ទីក្រុងអង់ការ៉ា ប្រទេសតួកគីកាលពីថ្ងៃពុធម្សិលមិញ។
ទោះជាយ៉ាងណាជុំវិញករណីនេះលោកឧបនាយករដ្ឋមន្ត្រី Numan Kurtulmus បានថ្លែងថា មិនទាន់ដឹងច្បាស់ថា ជាក្រុមណាមួយដែលបង្កឡើង។ លោកបន្តថា ការបង្កឲ្យមានផ្ទុះគ្រាប់បែកនេះ គឺបានធ្វើឡើងសំដៅលើយោធា។
ដោយឡែកប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានថ្លែងដោយសន្យាថា នឹងធ្វើការប្រឆាំងនឹងការវាយប្រហារនេះ ព្រោះវាជាការបង្កនូវការ សម្លាប់យ៉ាងច្រើនមក លើពលរដ្ឋតួកគី៕