តួ​ក​គី​ចាប់ផ្តើម​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុម PKK
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2016 ក+ ក-

តួ​ក​គី​៖​កងទ័ពអាកាស​របស់​តួ​ក​គី​បានចាប់ផ្តើម​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ក្រុម​សកម្មប្រយុទ្ធ​PKK ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​YPG បន្ទាប់ពី​រង​ការ​បំផ្ទុះ​គ្រាប់បែក​កណ្តាល​ទីក្រុង​អង់កា​រ៉ា​។​
​ការវាយប្រហារ​នេះ​បានធ្វើ​ឡើង​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ កាលពី​យប់​ថ្ងៃទី​១៧ កុម្ភៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ​នេះ​បន្ទាប់ពី​បាន​បំផ្ទុះ​គ្រាប់បែក​។ ទន្ទឹម​នោះ​តួ​ក​គី​បាន​ចាត់ទុកថា ការវាយប្រហារ​នេះ ជា​សកម្មភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​ជា​សមាជិក​ក្រុម​YPG ជា​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​ក្នុងប្រទេស​ស៊ី​រី និង​ជា​សកម្មភាព​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​PKK មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​តួ​ក​គី​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧​កុម្ភៈ មាន​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង​អង់កា​រ៉ា​ក្នុងប្រទេស​តួ​ក​គី ដោយបាន​សម្លាប់​មនុស្ស​២៨​នាក់ និង​ជាង​៦០​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​៕

20160219