ស៊ីរី៖រហូតមកដល់ពេលនេះការបំផ្ទុះគ្រាប់បែកជាបន្ដបន្ទាប់កាលពីម្សិលមិញនៅជ្រាយក្រុងដាណឺម៉ាកនិងនៅទីក្រុងហូមប្រទេសស៊ីរីចំនួនអ្នកស្លាប់កើនដល់១៤២នាក់ហើយ ខណៈដែលក្រុមឧទ្ទាមសកម្មប្រយុទ្ធ ឥស្លាមនិយមបាន អះអាងថា ខ្លួនពិតជាបាន វាយប្រហារប្រាកដមែន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយដកស្រង់ប្រភពពីសារ ព័ត៌មាន ស៊ីរីអារ៉ាប់ បន្ដទៀតថា យ៉ាងហោចណាស់ មនុស្សចំនួន ៨៣នាក់ត្រូវបានសម្លាប់ និង១៧០នាក់ ផ្សេងទៀត រងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែក ជាស៊េរី នៅរដ្ឋធានីស៊ីរី។
ដោយឡែកក្រុមអ្នកអង្កេតការណ៍ ស៊ីរី ក្នុងការងារសិទ្ធិមនុស្ស បានឲ្យដឹងថា ក្នុងករណីបំផ្ទុះគ្រាប់បែក ក្នុងរថយន្ដសម្លាប់មនុស្ស ៥៩នាក់ ស្ថិតនៅទីក្រុងហូម ភាគកណ្ដាលស៊ីរី ហើយការវាយប្រហារ ជាយក្រុងដាណឺម៉ាក បានផ្ទុះឡើងក្នុងតំបន់ ជាច្រើនទៀត ដែលជាការប្រយុទ្ធ គ្នាជាមួយនឹងក្រុមអ្នកគាំទ្រ រដ្ឋាភិបាលប្រធានាធិបតីលោក បាសា អាល់អាសាដ៕