ផ្ទុះ​កុបកម្ម​រើសអើង​វណ្ណៈ​នៅ​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​១៩​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2016 ក+ ក-

ឥណ្ឌា​៖​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកធ្វើ​កុបកម្ម​រើសអើង​វណ្ណៈ និង​កម្លាំង​អាជ្ញាធរ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១៩​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេងទៀត​បាន​រងរបួស​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AFP នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​សារព័ត៌មាន​ដដែល​បាន​ផ្សាយ​ដោយ​ដកស្រង់​សម្តី​សមាជិក​ក្រុម​កុបកម្ម​ម្នាក់​បាន​ឲ្យ​ដឹងថា ពួកគេ​ធ្វើ​កុបកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា ខណៈដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​ឥណ្ឌា​កំពុងមាន​ការរីកចម្រើន​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​មាន​ពលរដ្ឋ​ឥណ្ឌា​រាប់​រាយ​នាក់​បាននាំគ្នា​មក​ធ្វើ​កុបកម្ម​ពាក់ព័ន្ធ​ការរើសអើង​វណ្ណៈ ប៉ុន្តែ​ការធ្វើ​កុបកម្ម​នេះ ត្រូវបាន​កងកម្លាំង​ឥណ្ឌា​ធ្វើការ​បង្ក្រាប​ដោយ​បាញ់​ទឹក​ដាក់ រហូតដល់​មានការ​ប៉ះទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​១៩​នាក់​ស្លាប់ និង​ជាង​២០០​នាក់​រងរបួស​៕

death-toll-from-india-caste-riots-rises-to-19-1456118303-2759