ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ​ចិន​បាន​នាំចេញ​គ្រឿង​អាវុធ​សឹង​ទ្វេដង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2016 ក+ ក-

​ប៉េកាំង​៖​ជា​ប្រទេស​ផលិត​អាវុធ​ធំជាងគេ​ទី​៣​លើ​លោក​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ​ប្រទេស​ចិន​បាន​នាំចេញ​គ្រឿង​សព្វាវុធ​សឹង​ទ្វេដង ខណៈដែល​ប្រទេស​ចិន​ជា​ប្រទេស​ផលិត​អាវុធ​ធំជាងគេ​ទី​៣​កំពុងតែ​បោះទុន​យ៉ាងច្រើន​ទៅក្នុង​ឧស្សាហកម្ម​ផលិត​អាវុធ​ទំនើបៗ​។​
​របាយការណ៍​របស់​វិទ្យាស្ថាន​អន្ដរជាតិ​ស្ដុក​ហូ​ម​ស្រាវជ្រាវ​ផ្នែក​កិច្ចការ​សន្ដិភាព​បាន​ឲ្យ​ដឹងថា​នៅ​ចន្លោះ​ឆ្នាំ​២០១១​ដល់​២០១៥ ការ​នាំចូល​គ្រឿង​អាវុធ​ទៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​២៥%​ប្រៀប​នឹង​ពេល​៥​ឆ្នាំមុន ដោយ​ជាស​ញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការកើនឡើង​នៃ​ការផលិត​អាវុធ​នៅក្នុង​ស្រុក​ចិន​។​
​វិទ្យាស្ថាន​នេះ​ឲ្យ​ដឹង​ទៀតថា​ពី​ឆ្នាំ​២០១១​ដល់​២០១៥​ការនាំចេញ​គ្រឿង​អាវុធ​ពី​ចិន​បាន​កើនឡើង​៨៨%​ប្រៀប​នឹង​ពេល​៥​ឆ្នាំមុន បើ​មិន​រាប់​គ្រឿង​អាវុធ​ធុន​ស្រាល​។ នៅក្នុង​រយៈពេល​ដូចគ្នា​ការនាំចេញ​គ្រឿង​អាវុធ​ចិន​ទៅ​ពិភពលោក​មាន​ចំនួន​តែ​ប្រមាណ​៦%​ប៉ុណ្ណោះ គឺ​នៅ​ចាញ់​សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី​ដែលជា​ប្រទេស​ធំជាងគេ​ក្នុង​ការលក់​គ្រឿង​អាវុធ​។​
​ចំពោះ​សម្ភារៈ​ដែល​ចិន​ប្រើ​ដើម្បី​ផលិត​អាវុធ​នៅពេលនេះ មាន​គុណភាព​ខ្ពស់ជាង​កាលពី​១០​ឆ្នាំមុន ហើយក៏​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​ទីផ្សារ​អាវុធ​ធំៗ​ក្នុង​ពិភពលោក​មួយចំនួន​។ យ៉ាងណាមិញ​ចិន​នៅតែ​ចាំបាច់​ត្រូវការ​នាំចូល​អាវុធ​បន្ថែមទៀត​មាន​យន្ដហោះ​ដឹក​សព្វាវុធ ឧទ្ធម្ភាគចក្រ ម៉ាស៊ីន​ផលិត​យន្ដហោះ​ចម្បាំង យានជំនិះ​ផ្សេងៗ​និង​នាវា​។ ក្នុង​ឆ្នាំ​២០១៥ ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ពី​រុស្ស៊ី ដែល​នេះ​ជាការ​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​៕

6747072-3x2-700x467