អាល្លឺម៉ង់​កំពុង​ពិចារណា​បញ្ជូន​ទ័ព​ទៅ​ហ្វឹកហាត់​នៅ​ទុយ​នេ​ស៊ី​ដើម្បី​ក្រុម​ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2016 ក+ ក-

អាល្លឺម៉ង់​៖​រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​ពិចារណា​ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ប្រទេស​ទុយ​នេ​ស៊ី​ដើម្បី​ហ្វឹកហាត់​កងទ័ព​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ISIS​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​អាល្លឺម៉ង់​។​
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាល្លឺម៉ង់​លោកស្រី Leyen បាន​បញ្ជាក់ថា ការហ្វឹកហាត់​កងទ័ព​ទៅដល់​ប្រទេស​ដទៃ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។ លោកស្រី​លើកឡើងថា កងទ័ព​អាល្លឺម៉ង់​នឹង​ខិតខំ​ប្រឹងប្រែង​ព្យាយាម​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ដែល​ជួប​ការលំបាក​ដូច​ទុយ​នេ​ស៊ី​។ ទន្ទឹម​នោះ​លោកស្រី​បន្តថា បច្ចុប្បន្ន​កងទ័ព​អាល្លឺម៉ង់​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ISIS និង​ចូលរួម​ការបណ្តុះបណ្តាល​ដល់​កងកម្លាំង​ឃឺ​ដ ដោយមាន​បំពាក់អាវុធ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។ យ៉ាងណាក៏ដោយ លោកស្រី​រំពឹងថា ការហ្វឹកហាត់​កងទ័ព​នៅ​ទុយ​នេ​ស៊ី​នឹង​ក្លាយជា​ការចូលរួមចំណែក​ឆ្ពោះទៅរក​ស្ថិរភាព​ក្នុង​តំបន់​៕

7777