បាងកក៖អតីតនាយករដ្ឋមន្ត្រីថៃលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធបានអះអាងថា ក្រុមឧទ្ទាមដែលមានឈ្មោះថា «ក្ងានខ្មៅ ឬ Black Swan» ដែលលោកជឿថា ជាដៃជើង ឬសម្ព័ន្ធមិត្តរបស់ក្រុម ISIS បាននឹងកំពុងសំងំខ្លួននៅភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។
លោកឧត្តមសេនីយ៍ យ៉ុងឆៃយុទ្ធ បាននិយាយថា រូបលោកកំពុងតែមានចម្ងល់យ៉ាងខ្លាំងថា តើរដ្ឋាភិបាលថៃ មានដឹងពីវត្តមានរបស់ក្រុមឧទ្ទាមមួយ ដែលមានឈ្មោះថា «ក្ងានខ្មៅ ឬ Black Swan» ដែលកំពុងឈរជើងនៅភាគខាងត្បូងប្រទេសថៃ ដែរឬទេ? ក្រុមមួយនេះ ត្រូវបានលោកជឿថា ជាដៃជើង ឬសម្ព័ន្ធមិត្តរបស់ក្រុម ISIS ដែលនៅពេលនេះកំពុងតែមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលថៃ បើការស៊ើបអង្កេតមួយទៅលើក្រុមឧទ្ទាមក្ងានខ្មៅ និងបានព្រមានឲ្យមានកំណែទម្រង់ទៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីឲ្យមានប្រសិទ្ធភាពជាងគេនេះ។
ដោយឡែកមន្ត្រីយោធាជាន់ខ្ពស់របស់ថៃ លោក Wiwat Pathomphak បាននិយាយថា លោកមិនធ្លាប់ឮឈ្មោះក្រុមឧទ្ទាមក្ងានខ្មៅ ហើយក៏ធ្លាប់ទទួលបានរបាយការណ៍ពីក្រុមស៊ើបការណ៍សម្ងាត់ទាក់ទងរឿងនេះផងដែរ ដូច្នេះលោកសូមច្រានចោលនូវការលើកឡើងរបស់លោក យ៉ុងឆៃយុទ្ធ ទាំងស្រុង៕