បាល់ទាត់៖ក្លិបតោខៀវ Chelsea ប្រកាសថា ខ្សែបម្រើ Ruben Loftus-Cheek បានបន្តកុងត្រាលើកិច្ចសន្យាថ្មីដើម្បីរក្សាកីឡាកររូបនេះលេងក្នុងក្របខ័ណ្ឌអង់គ្លេសរហូតដល់ឆ្នាំ២០២១។
ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ២០ឆ្នាំរូបនេះ បានចូលលេងនភក្រុមយុវជន តោខៀវ Chelsea តាំងពីអាយុ៨ឆ្នាំនឹងបានចូលប្រលូកជាមូយឈុតធំក្រុម Chelsea លើកដំបូងស្ថិតនៅក្រោមការដឹកនាំរបស់លោក Jose Mourinho។
Ruben Loftus-Cheek «ខ្ញុំពិតជារីករាយក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅក្លិប Chelsea និងការផ្តោតអារម្មណ៍របស់ខ្ញុំហើយវាក៏ជាគោលបំណងដើម្បីជំរុញនិងបង្កើតខ្លួនឯងនៅក្នុងក្រុមនោះ “។
គួរបញ្ជាក់ថា ខ្សែបម្រើ Ruben Loftus-Cheek បានបង្ហាញខ្លួនឲ្យឈុត under-21 របស់ក្រុមជម្រើសជាតិអង់គ្លេស និងស៊ុតបញ្ចូលទីបានចំនួន១គ្រាប់ក្នុងការប្រកួតចំនួន៦លើក៕