តាកែវ៖ ត្រីផ្សោតមួយក្បាលឡើងមកពីខេត្តក្រចេះ បានមកដល់ទឹកដីក្នុងស្រុកអង្គរបុរី ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ហើយបានវិលវល់អស់ជាង២ថ្ងៃទើបងាប់ នៅក្នុងប្រទេសវៀតណាម ដែលមានចម្ងាយ៤គីឡូម៉ែត្រពីប្រទេសកម្ពុជា ហើយអាជ្ញាធរកម្ពុជាសុំខាងអាជ្ញាធរវៀតណាមយកត្រីផ្សោតនោះ មករក្សាទុកនៅស្នាក់ការជលផល។
លោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី បានអោយដឹងថា ត្រីផ្សោតដែលបានមកដល់ស្រុកអង្គរបុរីមានតែ១ក្បាលទេ ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញ រួមសហកាជាមួយសមត្ថកិច្ចចំរុះតាមស្វែងរកដើម្បីនាំត្រីផ្សោត នេះត្រឡប់ទៅកន្លែងដើមវិញ។
លោកបន្តទៀតថា ក្រោយពីកម្លាំងចម្រុះស្វែងរកមិនឃើញ ក៏ស្រាប់តែនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង១១ថ្ងៃព្រឹក ក៏ស្រាប់តែជំនាញទទួលបានព័ត៌មានពីខាងអាជ្ញាធរស្រុកអាំងភូ ខេត្តអាំងយ៉ាង ប្រទេសវៀតណាម ដែលមានចម្ងាយ៤គីឡូម៉ែត្រពីប្រទេសកម្ពុជាថា មានត្រីផ្សោត១ក្បាលងាប់ហើមធំក្លិនស្អុយ ហើយកម្លាំងជំនាញជលផលបានចុះទៅដល់កន្លែងកើតហេតុ និងបានសុំខាងអាជ្ញាធរវៀតណាមយកត្រីផ្សោតមករក្សាទុកនៅស្នា ក់ការជលផលអង្គរបុរី និងបន្តយកទៅនាយកដ្ឋានរដ្ឋបាលជលផល។
សូមបញ្ជាក់ថា ត្រីផ្សោតដែលបានបាត់បង់ជីវិតនេះមានប្រវែង២ម៉ែត្រ៣តឹក ទម្ងន់ជាង១០០គីឡូក្រាម ហើយការបាត់បង់ជីវិតខាងជំនាញសន្និដ្ឋានថា បណ្តាលមកពីត្រីផ្សោតនេះចូលទៅក្នុងទឹកដីវៀតណាមដែលជាទឹក ត្រីផ្សោតពុំធ្លាប់រស់នៅ និងម្យ៉ាងទៀតបណ្តាលមកពីកង្វះអាហារ៕