លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ត្រៀម​បាញ់​អាវុធ​នុយក្លេអ៊ែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2016 ក+ ក-

​ព្យុងយ៉ាង​៖​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយថា សព្វាវុធ​នុយក្លេអ៊ែរ​រ​បស់​ប្រទេស​នេះ​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី ប្រើប្រាស់​នៅពេលណា​ក៏បាន​។ ការបង្កើន​វោហារសាស្ត្រ​ពាក្យសម្តី​សង្គ្រាម បែបនេះ​របស់​កូរ៉េខាងជើង​បានកើត​ឡើង បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត ដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ជាថ្មី​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។
​ ​លោក គីម ជុង អ៊ុន ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​KCNA​របស់ កូរ៉េខាងជើង​ដោយនិយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា “​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បាញ់​អាវុធ​នុយក្លេអ៊ែរ​របស់​យើង នៅពេល​ណាមួយ​”​។
​ ​កាលពី ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ខ្លី​ជាច្រើន​គ្រាប់ ធ្លាក់ចូល​សមុទ្រ ដែល​ស្ថិតនៅ​ឯនាយ​ឆ្នេរសមុទ្រ​ខាងកើត​របស់ខ្លួន គឺ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានដាក់​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ជាថ្មី​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដោយសារតែ​ការសាកល្បង​នុយក្លេអ៊ែរ​និង​បាញ់​រ៉ុក្កែត​កាលពីពេល​ថ្មីៗ​នេះ​៕

art4.1