ព្យុងយ៉ាង៖មីស៊ីលចម្ងាយខ្លីចំនួនគ្រាប់ទៀតត្រូវបានកូរ៉េខាងជើងបាញ់ចូលទៅក្នុងសមុទ្រ នៃទីក្រុងឆ្នេរ Wonsan ភាគខាងកើតប្រទេស នៅព្រឹកព្រលឹមម៉ោង៥ និង២០នាទី ថ្ងៃព្រហស្បតិ៍នេះគ្រាដែលការបាញ់នេះគឺចេញពីដីគោកចម្ងាយ៥០០គីឡូម៉ែត្រ។ នេះបើតាមការឲ្យដឹងរបស់យោធាកូរ៉េខាងត្បូង។
ការបាញ់មីស៊ីលលើកនេះគ្រាដែលកំពុងកើតមានភាពតានតឹងកាន់ខ្លាំងនៅលើឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងទើបសាកគ្រាប់នុយក្លេអ៊ែរលើទី៤ កាលពីខែមករា និងរ៉ុកកែតឆ្លងទ្វីបកាលពីខែមុន ដែលធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាមេរិកបន្ថែមទណ្ឌកម្មធ្ងន់ធ្ងរ បន្ថែមទៀតលើកូរ៉េខាងជើង។ ទន្ទឹមនោះកូរ៉េខាងជើងត្រូវបានគេដឹងថា មានកន្លែងស្តុកគ្រាប់មីស៊ីលរយៈចម្ងាយខ្លីដ៏ធំ ហើយកំពុងវិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយ និងឆ្លងទ្វីបជាច្រើនគ្រាប់ទៀត៕