កូរ៉េខាងជើង​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ទាំងអស់​ជាមួយ​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2016 ក+ ក-

​ព្យុងយ៉ាង​៖​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែមីនា ឆ្នាំ​២០១៦​នេះ ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយនឹង​កូរ៉េខាងត្បូង​ទាំងអស់ ចាប់ពីពេលនេះ​តទៅ​។​
​ជាមួយគ្នា​នោះ​កូរ៉េខាងជើង​ក៏បាន​ប្រកាស​ទៀតថា នឹង​លក់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង ដែល​មាននៅ​កូរ៉េខាងជើង​។ ការប្រកាស​បែបនេះ​បាន​កើតឡើង​ក្រោយ​ប្រទេស​នេះ​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្ទួនៗ​ពី​UN និង​បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក និង ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី បន្ថែមទៀត​មកលើ​កូរ៉េខាងជើង ពី​សំណាក់​អតីត​បងប្អូន​ឈាមជ័រ​តែមួយ​គឺ​កូរ៉េខាងត្បូង​៕

201391623751983734_20