ភ្នំពេញ៖ គ្រាដែលសំណង់អគារខុនដូកំពុងមានការរីកចម្រើនក្នុងប្រទេសកម្ពុជា ហើយកំពុងទទួលបានការពេញនិយមពីអតិថិជននោះ The Penthouse Residence បានក៏ចាប់ផ្តើមគម្រោងរបស់ខ្លួនក្នុងទីផ្សារកម្ពុជាផងដែរ។ ដើម្បីអបអរសាទការលក់គម្រោងខុនដូ The Penthouse Residence នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារខុនដូ មានទីតាំងស្ថិតនៅខាងមុខផ្សារទំនើបអ៊ីអននិងសណ្ឋាគារសូហ្វ៊ីតែល អគារលេខ83B ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន។
The Penthouse Residence បាននាំមកនូវគម្រោងអភិវឌ្ឍន៍ចម្រុះមួយ ដែលដាក់បញ្ចូលគ្នាទាំងលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម នៅតាមបណ្តោយផ្លូវសុធារស ក្រុងភ្នំពេញ។ The Penthouse Residence មិនមែនជាគម្រោងដំបូងរបស់ ឧកញ៉ា លី ហុង នោះទេ។
ស្នាដៃដ៏ប្រកបដោយភាពជោគជ័យ និងគួរអោយស្ញប់ស្ញែងជាច្រើនដែលលោកបានសម្រេចកន្លងមកមានដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ អង្គរផាលេស និង បុរីអង្គរផាលេស ក្នុងក្រុងសៀមរាប។ The Penthouse Residence ត្រូវបានសាងសង់ទ្បើង ដើម្បីបំពេញបំណងប្រាថ្នារបស់អតិថិជន ដែលជារចនាប័ទ្មជីវិតដ៏ប្រណីត ជាមួយនឹងភាពងាយស្រួលគ្រប់តំបន់នៃ រាជធានីភ្នំពេញ។ The Penthouse Residence មានទីតាំងស្ថិតនៅខាងមុខផ្សារទំនើបអ៊ីអននិងសណ្ឋាគារសូហ្វ៊ីតែល អគារលេខ83B ផ្លូវសុធារសដែលជាបេះដូងនៃរាជធានីភ្នំពេញ ដែលពោរពេញដោយភាពងាយស្រួល និងរស់នៅក្នុងភាពស៊ីវីល័យ។ នៅជុំវិញ The Penthouse Residence មានសាលារៀន មន្ទីរពេទ្យ ស្ថានទូត អគារពាណិជ្ជកម្មជាច្រើន និងជាកន្លែងប្រកបដោយផាសុកភាព និងសុវត្ថិភាពបំផុតក្នុងការរស់នៅ។
អគារទាំងមូលបំពាក់ដោយកញ្ចក់ថ្លា ដែលអាចឱ្យអ្នកទស្សនាពីទេសភាពទីក្រុងភ្នំពេញទាំស្រុងដូចជា៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និងវិមានឯករាជ្យដែលជាទីតាំងដ៏ល្អបំផុតក្នុងទីក្រុងនៃប្រទេសកម្ពុជា។ លក្ខណៈពិសេសរបស់អាគារthe Penthouse Residence គឺមាន៣៦ជាន់ មានអាងហែលទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារ មាននៅជាន់ទី ៣៦ និងមានសន្តិសុខ២៤ម៉ោង។ អ្វីដែលពិសេសបំផុតមួយទៀតគឺ មានភោជនីយដ្ឋានវិលដំបូងគេនៅកម្ពុជា ដោយផ្តល់ជូនអតិថិជនទស្សនាទេសភាពបាន ៣៦០ដឺក្រេក្នុងទីក្រុង និងអាចវិលបានមួយជុំក្នុងរយៈពេលមួយម៉ោង។
The Penthouse Residence ជាអគារលំនៅដ្ឋានខ្ពស់ដំបូងគេដែលត្រូវបានរចនាឡើងក្នុងបទដ្ឋានខ្ពស់បំផុតកម្រិតអន្ដរជាតិលំដាប់ផ្កាយ៥។ អ្វីដែលជាបំណងរបស់វិនិយោគិនចំពោះគម្រោងស្ថាបត្យកម្មនេះ ត្រូវបានបង្កើតនូវការអភិវឌ្ឍខុនដូប្រណីតជាលើកដំបូងក្នុងប្រទេសកម្ពុជា។ ជាកន្លែងស្នាក់នៅប្រកបដោយកិត្យានុភាព និងស័ក្តិសមជាគេហដ្ឋានលំដាប់កំពូលពិតៗ។លំនៅដ្ឋាននីមួយៗមានលក្ខណៈប្លែកៗពីគ្នាដោយមានការរចនាបែបលក្ខណៈសិល្បៈពិសេសនោះមានបរិយាកាសខ្យល់ដង្ហើមបរិសុទ្ធជាមួយនឹងជំនោរទន្លេ និងទេសភាពស្រស់ត្រកាលក្នុងទីក្រុងដែលធ្វើឱ្យ The Penthouse Residence ក្លាយជាទិសដៅដែលមនុស្សចង់រស់នៅច្រើនបំផុតក្នុងរាជធានីភ្នំពេ។
The Penthouse Residence មានបន្ទប់៥ជម្រើសសម្រាប់អតិថិជន 1. Comfort Bedroom 2. Suite 1 + Bedroom 3. Embassy 2 bedrooms 4. President 3 bedrooms 5. Richmond Penthouses អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ ក្នុងរយៈពេលត្រឹមតែ ប្រាំសប្តាហ៍ដំបូង គម្រោង ThePenthouse Residence បានទទួលការចាប់អារម្មណ៍ពីអតិថិជនសម្បើមខុសប្លែកពីធម្មតា ហើយបានលក់អស់ ៥០% ហើយក៏មានអតិថិជនជាច្រើនទៀតកំពុងធ្វើការពិចារណាកក់ទិញជាបន្តបន្ទាប់ផងដែរ។
បើយោងតាមសន្ទុះនៃការលក់ខាងលើនេះ The Penthouse Residence នឹងលក់អស់ ១០០% នាពេលឆាប់ៗខាងមុខនេះ។ ប្រាក់កក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ អ្នកនឹងអាចក្លាយជាម្ចាស់ខុនដូលំដាប់ពិភពលោក។ សម្រាប់ព័ត៌មានលំអិតសូមអញ្ជើញមកទស្សនាផ្ទាល់នៅ Office Show Room The Penthouse Residence រឺទូរស័ព្ទមកលេខ (……………)ជីវិតដ៏ប្រណីតរបស់លោកអ្នក គឺជាតម្រូវការរបស់យើងខ្ញុំ៕