រុស្ស៊ីត្រៀមខ្លួនសហការជាមួយក្រុមចម្រុះអាមេរិកកម្ទេចក្រុមសកម្មប្រយុទ្ធ ISIS នៅស៊ីរី
រុស្ស៊ី៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសកម្មភាពជាមួយក្រុមចម្រុះដឹកនាំដោយអាមេរិកដើម្បីវាយកម្ទេចក្រុមរដ្ឋអ៊ីស្លាម ISIS នៅទីក្រុង Raqqa ប្រទេសស៊ីរី។ នេះបើយោងការផ្សាយរបស់សារព័ត៌មាន Interfax។
លោករដ្ឋមន្ត្រីបន្តថា យើងបានត្រៀមខ្លួនរួចហើយ ដើម្បីសហការជាមួយអាមេរិក ក្នុងការវាយប្រហារក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងកើតប្រទេសស៊ីរី។ លោកបញ្ជាក់ថា បញ្ហាទាំងអស់នេះ គឺគ្មានទេអាថកំបាំង បើសិនខ្ញុំនិយាយបើកចំហ។
គួរបញ្ជាក់ថា កន្លងមកប្រជាជនអាមេរិកបានស្នើសុំកងទ័ពអាកាសរុស្ស៊ី និងក្រុមចម្រុះដឹកនាំដោយអាមេរិក ឱ្យរំដោះទីក្រុង Palmyra ចេញពីក្នុងដៃក្រុមរដ្ឋអ៊ីស្លាម ISIS៕