រាជធានីភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ បានកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមាន មនុស្សស្លាប់បាត់បង់ជីវិត ១នាក់ រងរបួសធ្ងន់៧នាក់ និងស្រាល ១នាក់។ នេះបើយោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ ទាំង៥លើកនោះ បានបណ្ដាលឲ្យខូចខាតម៉ូតូ ៣គ្រឿង, រថយន្តតូច ៤គ្រឿង និងរថយន្តធំ ១គ្រឿង។ មូលហេតុបណ្ដាលមកពី បើកបរលឿន ២លើក, មិនគោរពសិទ្ធិ ២លើក និងបត់គ្រោះថ្នាក់ ១លើក។
លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មានមធ្យោបាយ ចូលគោលដៅ ៤២.៩០០គ្រឿង (ម៉ូតូ ៦២ភាគរយ), មធ្យោបាយល្មើស ៨.៩៤៦គ្រឿង (ម៉ូតូ ៦៩ភាករយ), អប់រំ ៤.៨០៦គ្រឿង ស្មើនឹង ៥៤ភាគរយ, ពិន័យ ៤.១៤០គ្រឿង (បង់ប្រាក់ ៨៨ភាគរយ) និងអប់រំឲ្យ ពាក់មួកសុវត្ថិភាព ១.៧០៨នាក់៕