មនុស្ស​៤​នាក់​ស្លាប់ និង​របួស​១៧​នាក់​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ក្នុង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នោះ បាន​កើតឡើង​ចំនួន​១១​លើក​, បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់បាត់​បង់ជីវិត របួសធ្ងន់​១១​នាក់ និង​របួសស្រាល​៦​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​១០​គ្រឿង​, រថយន្ត​ធុន​តូច ៣​គ្រឿង​, រថយន្ត​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ៣​គ្រឿង និង​ថ្មើរជើង ១​នាក់​។ របាយការណ៍​បញ្ជាក់ថា មូលហេតុ​មកពី​បើកបរ​លឿន ៣​លើក​, មិន​គោរព​សិទ្ធិ ៤​លើក​, ប្រជែង ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​មិន​ប្រកាន់​ស្តាំ ១​លើក​។​
​ជាមួយគ្នា​នោះ​ចំពោះ​ការងារ​ត្រួតពិនិត្យ​អនុត្ត​ន៍​ច្បាប់​ចរាចរណ៍ គឺមាន​មធ្យោបាយ​ចូល​គោលដៅ​ចំនួន ៤១.៥៥៣​គ្រឿង (​ម៉ូតូ ៦៤​ភាគរយ​), មធ្យោបាយ​ល្មើស ៦.៦២២​គ្រឿង (​ម៉ូតូ ៦៨​ភាគរយ​), អប់រំ ២.៥៦៩​គ្រឿង ស្មើនឹង ៣៩​ភាគរយ​, ពិន័យ ៤.០៥៣​គ្រឿង (​បង់ប្រាក់ ៨៥​ភាគរយ​)៕

9b6cc741-467e-4838-861e-2d471148b6b0