ខេត្តកោះកុង៖វិទ្យាស្ថានជាតិពហុបច្ចេកទេសសាខាខេត្តកោះកុងនៅរសៀលថ្ងៃទី២០ខែមីនា ឆ្នាំ២០១៦នេះបានចែកប័ណ្ណសរសើរនិងអាហារូបករណ៍ថ្នាក់បញ្ញាបត្រ.បរិញ្ញាបត្ររងនិងថ្នាក់មធ្យមសិក្សាបច្ចេកទេសកម្រិត១.២.៣ក្រោមការឧបត្ថម្ភទ្រទ្រង់ការសិក្សាអាហារូបករណ៍១០០%ជូនដល់សិស្សនិងនិស្សិតក្រីក្រនិងសិស្សរៀនពូកែចំនួន៤២២នាក់(ស្រីចំនួន២០០នាក់)។
ពិធីចែកប័ណ្ណសរសើរ និងអាហាររូបករណ៍ដល់សិស្សនិស្សិតក្រីក្រនេះបានប្រព្រឹតទៅក្រោមអធិបតីភាពលោក ប៊ុន លើត អភិបាលខេត្តនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត.លោក ជឹម មុន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាវីវៈខេត្តកោះកុង លោក ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស អនុប្រធានមជ្ឈមណ្ឌលវិជ្ជាជីវៈព្រមទាំងសមាជិកសមាជិកាក្រោមឱវាទ និងប្រធានមន្ទីរគ្រប់បណ្តាអង្គភាពជុំវិញខេត្តលោកគ្រូ អ្នកគ្រូ និងនិស្សិត សិស្សចំនួន៤២២នាក់។
ក្នុងឱកាសចែកប័ណ្ណសរសើរ និងអាហាររូបករណ៍នាពេលនេះលោក ស៊ីសុវត្ថិ ឫទ្ធិរ៉ាវង្ស អនុប្រធានវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា បានមានប្រសាសន៍ថា ផ្ដល់ការប័ណ្ណសរសើរនិងអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររងនិងថ្នាក់មធ្យមសិក្សា បច្ចេកទេសកម្រិតលេខ១.២.៣នេះក្រោមការឧបត្ថម្ភទ្រទ្រង់ការសិក្សាអាហាររូបករណ៍ជូនដល់សិស្សនិស្សិតក្រីក្រគ្មានលទ្ធភាពនិងនិស្សិតឆ្នើមសរុបចំនួន៤២២នាក់ក្នុងនោះស្រី២០០នាក់។
នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ីសុវត្តិ ឬទ្ធិរ៉ាវង្ស បានបន្តថាវិទ្យាស្ថានជាតិពហុបច្ចេកទេសសាខាខេត្តកោះកុងមានទស្សនៈដឹកនាំនិងអភិវឌ្ឍន៍កម្មវិធីសិក្សាដើម្បីរួមចំណែកក្នុងការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា វិឡាស្ថានបានខិតខំបង្កើតនិងលើ កម្ពស់គុណភាព សេវាអប់រំជាប្រចាំដើម្បីឆ្លើយតប ឲ្យសមស្របទៅនឹងស្តង់ដារអន្តរជាតិនិងជាតិព្រមទាំងរអភិវឌ្ឍន៍ប្រទេសជាតិជាពិសេសប្រកបដោយប្រសិទ្ធភាពទៅតាមតម្រូវការទីផ្សារពលកម្មក្នុងស្រុកនិងក្រៅស្រុក។
នៅក្នុងពិធីចែកប័ណ្ណសរសើរនិងផ្តល់អាហាររូបករណ៍នេះផងដែរលោក ប៊ុន លើត អភិបាលខេត្តនៃគណៈអភិបាលខេត្តកោះកុងបានមានប្រសាសន៍ថា លោកសូមសម្តែងនូវសេចក្តីសោមនស្សរីករាយនិងថ្លែងអំណរសាទរចំពោះការខិតខំប្រឹងប្រែងលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនិងដើម្បីបង្កើនធនធាមនុស្សឲ្យកាន់តែរឹងមាំដោយផ្សព្វផ្សាយជ្រើសរើសសិស្សនិស្សិតចូលរួមគ្រប់ជំនាន់ឯកទេសចំនួន៤២២នាក់ក្នុងនោះក៏មានសិស្សស្រីចំនួន២០០នាក់ផងដែរ។
ស្ថិតនៅក្នុងការសិក្សាឆ្នាំ២០១៥-២០១៦នេះដែលបានខិតខំព្យាយាមយកចិត្តទុកដាក់ក្នុងការសិក្សាដោយឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងរហូតក្លាយជានិស្សិតឆ្នើមប្រចាំឆ្នាំនិងទទួលបានអាហារូបករណ៍តាមកម្រិតលទ្ធផលការសិក្សារបស់ខ្លួន។
លោក ប៊ុន លើត បានថ្លែងបន្តថា បើយើងក្រឡេកមើលចប្ចុប្បន្នភាពឃើញថាមានចំណុចប្រែប្រួលជាវិជ្ជមានលិចធ្លោរគ្រប់ខេត្តក្រុងរាជធានី មានគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជនសឹងគ្រប់ទីកន្លែងមិនត្រឹមតែវិស័យអប់រំនៅក្រសួងអប់រំយុវជននិងកីឡាក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះទេ គឺមានសាលាបណ្តុះបណ្តាលចាប់ផ្តើមគ្រប់វិស្ស័យទូទាំងព្រះរាជាណាចក្រកម្ពុជា។
អភិបាលខេត្តរូបនេះ ក៏បានផ្តាំផ្ញើទៅនិស្សិតនិងសិស្សទាំងអស់ដែលមកចូលរួមនាពេលនេះឲ្យខិតខំយកចិត្តទុកដាក់ទៅលើការសិក្សាព្រោះប្អូនៗទាំងអស់គឺជាទំពាំងស្នងឫស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិទៅថ្ងៃអនាគត៕