ភ្នំពេញ៖ លោក យ៉ែម បុញ្ញឬទ្ធ ប្រធានគណៈ កម្មការ ទី៧នៃរដ្ឋសភាបាន ផ្សព្វផ្សាយនៅថ្ងៃទី៣០ខែតុលាឆ្នាំ ២០១៤នេះថា អាគារដែករបស់ក្រុម ហ៊ុន NAGA World ដែលបានសាងសង់នៅក្នុងទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកាលពីថ្មីៗកន្លងមកនេះ បានចាប់ផ្ដើមរុះរើជាបណ្តើរៗហើយ។
តាមរយៈវីដេអូក្លីបដែលបានបង្ហោះ នាថ្ងៃថ្ងៃព្រហស្បតិ៍នេះ លោក យ៉ែម បុញ្ញឬទ្ធ បានសរសេរថា ក្រោយការសួរនាំរបស់គណៈកម្មការទី៧ នៃរដ្ឋសភា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទាក់ទងនឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីប្រជាពលរដ្ឋខ្មែរព្រះសង្ឃ និងអ្នកតំណាងរាស្ត្រ ថ្ងៃនេះយើងឃើញលទ្ធផលជាបណ្តើរៗនៃការរុះរើអាគារដែករបស់ NAGA World ដែលបានសាងសង់ នៅក្នុងទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនោះហើយ៕
អគារNAGA World ដែលសាងសង់នៅក្នុងទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ផ្ដើមរុះរើជាបណ្តើរៗហើយ