តួ​ក​គី​បង្កើនការវាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម​ឃឺ​ដ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​តួ​ក​គី​៖​យន្តហោះ​ចម្បាំង​តួ​ក​គី​ប្រមាណ​១២​គ្រឿង​បានធ្វើ​ប្រតិបត្តិការ​រួមគ្នា​ប្រឆាំង​ក្រុម​ឃឺ​ដ​(PKK)​ចំនួន​១១​គោលដៅ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ក្នុង​នោះបាន​បំផ្លាញ​ឃ្លាំង​រំសេវ និង​ជម្រក​របស់​ក្រុម​ឃឺ​ដ​អស់​ជាច្រើន​កន្លែង​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ត្រី​យោធា​តួ​ក​គី​កាលពី​ម្សិលមិញ​។​
​ប្រភព​ខាងលើ​បន្ថែមថា នេះ​ជា​យុទ្ធនាការ​ប្រឆាំង​ក្រុម​ឃឺ​ដ​កាន់តែខ្លាំង បន្ទាប់ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​រថយន្ត​កាលពី​ថ្ងៃទី​១៣​មីនា សម្លាប់​មនុស្ស​៣៧​នាក់ និង​របួស​ជាច្រើន​នាក់​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​។
​គួរ​បញ្ជាក់ថា ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នោះ​ត្រូវបាន​ក្រុម​ឃឺ​ដ​ជា​អ្នក​ចេញមុខ​ទទួលខុសត្រូវ​ផងដែរ​៕

123