ដោយះ សុភ័ណ្ឌ
ស្ទឹងត្រែង៖បុរសម្នាក់ជាកម្មករឡឥដ្ឋខឹងប្រពន្ធនិយាយទូរស័ព្ទទាក់ទងជាមួយប្រុសក្មេងបានទិញសាំងកន្លះលីត្រគប់លើប្រពន្ធរួចដុតទាំងរស់បណ្តាលឲ្យរលាកយ៉សងធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកបុរសជាប្តីត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ។
ហេតុការប្តីដុតប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១៦ ក្នុងទីតាំងឡឥដ្ឋ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រងស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះផេង វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី)មានស្រុលកំណើតភូមិខ្សាច់ប្រឆេះកណ្តាល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ចំណែកប្រពន្ធឈ្មោះចៅ ហ៊ានភេទស្រី អាយុ៣៤ឆ្នាំ(ជនរងគ្រោះ)មានស្រុកកំណើតភូមិចំបក់ឬស្សីកែ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋ ភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តឲដឹងទៀតថានៅថ្ងៃកើតហេតុបុរសជាប្តីបានយកទូរស័ព្ទប្រពន្ធមកបើកស្តាប់សឡេងថតក្នុងទូរស័ព្ទពីការនិយាយទាក់ទងជាមួយប្រុសក្មេង និងបានបើកឲ្យប្រពន្ធរបស់ខ្លួនស្តាប់ ហើយប្រពន្ធបានឆក់យកទូរស័ព្ទយកមកបិទ ខ្លួនក៏ខឹងបានដើរទៅទិញសាំងកន្លះលីត្រដាក់ក្នុងថង់ ខណប្រពន្ធកំពុងដេកក្នុងអង្រឹងមិនដឹងខ្លួនគេបានគប់សាំងទៅលើប្រពន្ធរួចដុតទាំងរស់ តែត្រូវបានបងប្អូនជាកម្មករដែលនៅជិតនោះនាំគ្នាចូលជួយពន្លត់រួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
សមត្ថកិច្ចបន្តថាក្រោយកើតហេតុ ត្រូវបានម្ចថៅកែឡឥដ្ឋឈ្មោះដែង ភារម្យ រាយការណ៍ឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានក្រុងដើម្បីសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើហិង្សាលើប្រពន្ធពិតប្រាកដមែន ដោយសារគេតែងតែលបលួចនិយាយទូរស័ព្ទជាមួយប្រុសក្មេងម្នាក់ ឈ្មោះភា ដែលគេធ្លាប់ធ្វើឡឥដ្ឋជាមួយគ្នានៅខេត្តកំពង់ធំ ហេតុតែគេនិយាយមិនស្តាប់ទើបសម្រេចចាក់សាំដុតតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការឃាត់ខ្លួននៅអធិការក្រងសាកសួរពីសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមនីតិវិធី។ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕