រុស្ស៊ីចាប់សមាជិកថ្មីក្រុម ISIS ២០នាក់ក្នុងទីក្រុងមូស្គូ
ម៉ូស្គូ៖សមត្ថកិច្ចចម្រុះរបស់រុស្ស៊ីបានចាប់ខ្លួនសមាជិកថ្មីរបស់ក្រុមឧទ្ទាម ISIS ប្រមាណ២០នាក់នៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ខណៈពួកគេកំពុងព្យាយាម ជ្រើសរើសក្រុមសកម្មប្រយុទ្ធថ្មីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ។
ប៉ូលិសបានបញ្ជាក់ថា ការចាប់ជនសង្ស័យពាក់ព័ន្ធជាមួយក្រុម ISIS ប្រមាណ២០នាក់នេះធ្វើឡើងក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាមួយ នៃក្រុមសហព័ន្ធភ្នាក់ងារសន្តិសុខ (FSB) និងក្រុមកងកម្លាំងប៉ូលិស គ្រាដែលក្រុមមនុស្សដែលត្រូវបានចាប់ខ្លួននេះ គឺកំពុងស្វែងរក និងជ្រើសរើសសមាជិកថ្មីនៅក្នុងទីក្រុងម៉ូស្គូ ដើម្បីចូលទៅក្នុងក្រុម ISIS៕