ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ និង៧នាក់ទៀតបានពុលក្អួតចង្អោរ ហើយសម្រាកព្យាបាលនៅមណ្ឌលសុខភាព ព្រោះតែពួកគាត់នាំគ្នាហូបស្រាសក្លែមស្រីកំពតកាលពីវេ លាម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នៅក្នុងភូមិគោកវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ មឿត ម៉ែន អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។ សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុមនុស្សប្រុសស្រី៨នាក់រាប់ទាំងអ្នកស្លាប់ បានទៅបាចត្រីនៅចំណុចត្រពាំងរុនខាងជើង ភូមិល្វា ឃុំស្រែណូយ និងបានត្រីកំពតយកទៅបំពងហូបផ្ទាប់ជាមួយជ្រក់ស្វាយធ្វើជាម្ហូបក្លែមស្រា.ស និងបណ្តាលឲ្យពុលស្លាប់ម្នាក់និង៧នាក់ទៀតក្អួតចង្អោរ ហើយបានធូរស្រាលវិលទៅផ្ទះវិញអស់ដែរនៅព្រឹកថ្ងៃទី៣១ មីនានេះ។
សមត្ថកិច្ចអះអាងថា មនុស្សប្រុសស្រីទាំង៨នាក់នេះពិតជាពុលត្រីកំពតប្រាកដមែន មិនមែនពុលស្រា.សនោះទេ៕