អាមេរិក-ចិនរួមគ្នាធ្វើការលើបញ្ហាគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង
អន្តរជាតិ៖រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានសហការគ្នាធ្វើការលើបញ្ហាគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងដើម្បីធានាឲ្យបានសេរីភាពក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រនេះ។
លោក បារ៉ាក់អូបាម៉ា បានប្រកាសថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានយល់ព្រមគ្នាក្នុងការធ្វើការរួមគ្នាក្នុងការសាកល្បងដោះស្រាយបញ្ហាការធ្វើតេស្តសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងដែលតែងតែធ្វើឡើងជារឿយៗ។ ការប្រកាសបែបនេះធ្វើឡើងអំឡុងពេលលោកជួបទស្សនកិច្ចមួយរបស់លោក ប្រធានាធិបតីចិនលោក Xi នៅក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរកាលពីថ្ងៃម្សិលមិញ នៅវ៉ាស៊ិនតោន៕