អ្នកស្លាប់​កើន​ដល់​៧​នាក់ ខណៈ​របួស​កើន​ដល់​២៧​នាក់​ក្នុង​ហេតុការណ៍ផ្ទុះ​គ្រាប់បែក​នៅ​តួ​ក​គី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2016 ក+ ក-

​តួ​ក​គី​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅមុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង Diyarkakir ប្រទេស​តួ​ក​គី​បាន​ស្លាប់​ប៉ូលិស​កើន​ដល់​៧​នាក់​ហើយ គ្រា​ដែល​មនុស្ស​២៧​នាក់​ផ្សេងទៀត​បាន​រងរបួស​។​
​ប៉ូលិស​ប្រចាំ​តំបន់​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នករបួស​ទាំង​២៧​នាក់​នោះ មាន​១៣​នាក់​ជា​ប៉ូលិស ហើយ​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ ត្រូវបាន​គេ​សង្ស័យថា ជា​ទង្វើ​របស់​ក្រុមគាំទ្រ​ជ្រុលនិយម​បក្ស​ឃឺ​ដ​៕

n_97156_1