អាមេរិក និងចិនព្រមព្រៀងអនុវត្តន៍ទណ្ឌកម្មលើពេញលេញលើកូរ៉េខាងជើង
វ៉ាស៊ីនតោន៖យោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង លោកប្រធានាធិបតីចិន ស៊ី ជិពីង មេដឹកនាំទាំងពីរបាន ព្រមព្រៀងគ្នាថា នឹងអនុវត្តន៍ឲ្យបាន ពេញលេញចំពោះទណ្ឌកម្មដែលអន្តរជាតិបានដាក់លើកូរ៉េខាងជើង។
ជាមួយគ្នានោះមេដឹកនាំទាំងពីរក្រៅពីការពិភាក្សាបញ្ហាសកលធំៗមួយចំនួននោះ ក៏នៅឆ្លៀតឱកាសចែករំលែកនូវ ទស្សនៈរៀងៗខ្លួន ជាពិសេសការ បង្រួមភាពខុសគ្នាទាំងឡាយ រវាងមហាអំណាចពិភពលោកទាំងពីរ ដើម្បីអាច ឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កើតឡើងបាន។
គួរបញ្ជាក់ថា ការបាញ់គ្រាប់មីស៊ីល និងសាកល្បងអាវុធ នុយក្លេអ៊ែររបស់ កូរ៉េខាងជើង ដែលត្រូវតែមានប្រទេសទាំងពីររួមដៃគ្នាដោះស្រាយផងដែរ៕