មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

​នី​ហ្សេ​រី​យ៉ា​៖​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា ដែល​គេ​អះអាងថា ជា​ក្រុម​រដ្ឋ​ឥស្លាម Ansaru ត្រូវ​ចាប់ខ្លួនបាន​ហើយ​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន BBC​។​
​អាជ្ញាធរ​បាន​និយាយថា មេដឹកនាំ​ដែល​ចាប់ខ្លួន​នោះ​ឈ្មោះ Khalid al-Barnawi ws ត្រូវបាន​ចាប់ខ្លួន​នៅ Lokoja នៃ​រដ្ឋធានី​ស្ថិតនៅ ភាគ​កណ្តាល​រដ្ឋ Kogi ។
​គួរ​បញ្ជាក់ថា មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ធំ​នោះ គឺ​ក្រុម Boko Haram ដែលជា​កងជីវពលរ​បស់​ក្រុម​ជី​ហាដ​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​គេ​ស្គាល់​ច្បាស់​បាន​ចាប់​ចំណាប់ខ្មាំង​បរទេស​ជាច្រើន​នាក់​៕

dee388ff44d78d96cd7e0e2c4c72f89c