ចាប់ខ្លួន​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​នឹង​ការបាក់​សំណង់​ស្ពាន​អាកាស​នៅ​ឥណ្ឌា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2016 ក+ ក-

​ឥណ្ឌា​៖​មនុស្ស​៤​នាក់​ត្រូវបាន​ប៉ូលិស​ឥណ្ឌា​ចាប់ខ្លួន​ដោយ​ពាក់ព័ន្ធ​នឹង​ករណី​បាក់​សំណង់​ស្ពាន​អាកាស​ក្នុង​កន្លែង​ទីប្រជុំ​មួយ​ក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា​។ នេះ​បើ​មន្ត្រីជាន់ខ្ពស់​ទីក្រុង Kolkata ។​
​ស្នងការ​ក្រុង Kolkata លោក Debasish Boral បានឱ្យដឹងថា ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​បួន​មកពី​ក្រុមហ៊ុន IVRCL ដែល​បាន​ចុះកិច្ចសន្យា​នៅក្នុង​គម្រោង​សាងសង់​ស្ពាន​អាកាស​នេះ​នៅ​រដ្ឋ West Bengal និង​ដោយ​ជាដំបូង​ពួកគេ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម ការរួម​ឃុបឃិត និង​បង្ក​គ្រោះ​ថា្នក់​។​
​គួរ​ប​ញ​ញ​ជា​ក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន សំណង់​ស្ពាន​អាកាស​មួយ​ដែល​កំពុង​សាងសង់​ក្នុង​ទីក្រុង Kolkata បាន​បាក់​ធ្លាក់ចុះ​ធ្លាក់​លើផ្លូវ​ដែលមាន​មនុស្សម្នា​ធ្វើដំណើរ​យ៉ាង​មមាញឹក ដោយបាន​សម្លាប់​មនុស្ស​អស់​២៦​នាក់​។
​ទោះជា​យ៉ាងណា​ក្រុមហ៊ុន IVRCL បាន​បដិសេធ​មិន​ព្រម​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​នេះ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​ម្នាក់​បានធ្វើ​ឲ្យ​ក្រុម​អ្នករងគ្រោះ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង នៅពេលដែល​អ្នកនាំពាក្យ​រូប​នោះបាន​និយាយថា ឧបទ្ទវ​ហេតុនេះ​ជា «​ទង្វើ​របស់​ព្រះ​»៕

160404-vod-sothoeuth-g-Fourth-arrest-over-deadly-India-flyover-collapse