នាយករដ្ឋមន្ត្រី Iceland លាលែង​ពី​តំណែង​ក្រោយ​ធ្លាយ​ឯកសារ​សម្ងាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​អៀឡង់​៖​យោងតាម​ព័ត៌មាន BBC ចេញផ្សាយ​​ឲ្យ​ដឹងថា លោក Sigmundur Gunnlaugsson នាយករដ្ឋមន្ត្រី នៃ Iceland បានប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​បែកធ្លាយ​ឯកសារ​សម្ងាត់ Panama Paper ដោយ​រូបគាត់​មានឈ្មោះ​នៅក្នុង​បញ្ជី នៃ​ទ្រព្យសម្បត្តិ​លាក់បាំង​រាប់លាន​ដុល្លារ​។​
​សូម​ជំរាប​ថា ពាក់ព័ន្ធ​ឯកសារ​សម្ងាត់ (Panama Paper) រដ្ឋាភិបាល​រុស្ស៊ី បានធ្វើ​ការបដិសេធ​ឯកសារ ១១.៥​លាន​ច្បាប់​នោះ គ្មាន​បញ្ហា​អ្វី​នោះទេ ហើយ​ការធ្វើ​បែបនេះ​គឺ​ដើម្បី​បង្ខូចឈ្មោះ​លោក ពូ​ទីន តែប៉ុណ្ណោះ​។ រុស្ស៊ី​បាន​ឲ្យ​ដឹងថា ការទម្លាយ​ឯកសារ​នេះ ជាការ​បង្កើតឡើង​ដើម្បី​ប្រឆាំង​រុស្ស៊ី ដើម្បី​ធ្វើ​ឲ្យ​លោក ពូ​ទីន ធ្លាក់​ប្រជាប្រិយភាព​នៅពេល​រៀបចំ​បោះឆ្នោត​ខាងមុខនេះ (២​ឆ្នាំ​ទៀត រុស្ស៊ី​នឹង​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​)​។​
​សូមបញ្ជាក់ថា ការទម្លាយ​ឯកសារ​សម្ងាត់ របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា Mossack Fonseca ដែល​បង្ហាញ​ពី​វិធី​លាក់​លុយ​នៅ​បរទេស​របស់​បណ្តា​មេដឹកនាំ បងប្អូន​សាច់ញាតិ អ្នកនយោបាយ និង​តារា ឬ​កីឡាករ​ល្បីៗ បានធ្វើ​ឲ្យ​កក្រើក​ពិភពលោក​។​
​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ (ICIJ) និង​សារព័ត៌មាន​អាឡឺម៉ង់ Suddeutsche Zeitu​ជា​អង្គភាព​ដែល​ដើរតួនាទី​សំខាន់​ជាងគេ​ក្នុងការ​ផ្សព្វផ្សាយ​និង​ចែកចាយ​ឯកសារ ជាមួយ​បណ្តាសារ​ព័ត៌មាន​អន្តរជាតិ​ទូទាំង​ពិភពលោក​។ អ្នកសារព័ត៌មាន​អន្តរជាតិ​រាប់រយ​នាក់ កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារ​បែកធ្លាយ​និង​រៀបចំ​របាយការណ៍​លម្អិត​ដើម្បី​ផ្សព្វផ្សាយ​បន្ត​ថែមទៀត​៕

download