សកម្មភាព​មនុស្សធម៌​អនុសាខា​កា​កក​បាទ​ក្រហម​ខណ្ឌមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​ភ្នំពេញ​៖​នៅ​ព្រឹក​ម៉ោង ៩ នា​ថ្ងៃទី​០៦.០៤.២០១៦ ប្រតិភូ​អនុសាខា​កា​កក​បាទ​ក្រហម​ខណ្ឌមានជ័យ បាន​នាំយក​អំណោយ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ដែលមាន​ផ្ទុកមេរោគ​អេ​ដ៏ ជំងឺ​អេ​ដ៏ ដែល​កំពុង​ជួប​ការលំបាក​គ្មាន​ទីពឹង​ចំនួន​២០ គ្រួសារ រស់នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ក្រោម​អធិបតីភាព​លោក ពេជ្រ កែវ​មុនី ប្រធានកិត្តិយស​អនុសាខា​កា​កក​បាទ​ក្រហម​ខណ្ឌមានជ័យ និង លោក​ឌី រ​ត្ន័​ខេ​ម​រុណ​ប្រធាន​អនុសាខា​កា​កក​បាទ​ក្រហម​ខណ្ឌ មានជ័យ លោក សេង​.​សាញ់​ចៅសង្កាត់​ស្ទឹងមានជ័យ​ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សមាជិក សមាជិកា អនុសាខា​ខណ្ឌ ក្រុមយុវជន ស​.​ស​.​យ​.​ក ខណ្ឌ សរុប​ចំនួន ៥០​នាក់ ។​
​បន្ទាប់មក លោក ប្រធានកិត្តិយស​អនុសាខា និង លោក ប្រធាន អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ ក៏បាន​មាន​ប្រសា​ស​ន៏ ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ និង លើកឡើង​ពី ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ជាប់​ជានិច្ច ពី​សំណាក់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង ងាយ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ មិន​ថា​ទីជិត និង ទី​ឆ្ងាយ ព្រមទាំង​មិន​ទុកអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​រស់​ដោយ​ឯកោ នោះឡើយ ។
​ចំពោះ​អំណោយ​ដែល​ទទួលបាន​ក្នុង​មួយ​គ្រួសារ​នោះ​រួមមាន​៖ អង្ករ​១​បាវ​(៣០​គ​.​ក្រ​) ទឹកក្រូច​១​កេស​
​មី​១​កេស ត្រីខ​១​យួរ ឃី​ត​១​កញ្ចប់​(​មុង​១ ភួយ​១ ក្រមា​១ សារុង​១) អំណោយ​ដែលជា​ថវិកា​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​មួយ​គ្រួសារ ៣០០០០​រៀល ផង​ដែល​៕

51234